• Elon Musk មានបំណងបើកគណនី Twitter លោក Donald Trump ឡើងវិញខណៈការលើកឡើងនេះត្រូវបានបដិសេធ

    (បរទេស)៖ កាលពីពេលថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានលើក ថា លោកមានបំណងច្រានចោលការហាមឃាត់របស់ Twitter ទៅលើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងមានបំណងបើកគណនី Twitter នេះឡើងវិញផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

    Musk បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលមួយដែលរៀបចំដោយ Financial Time ដោយបង្ហាញថា លោកនឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតី Donald Trump អាចប្រើប្រាស់គណនី Twitter របស់លោកឡើងវិញបាននៅពេលដែលលោកបានកាន់កាប់បណ្តាញសង្គមនេះ។ ខណៈដែលលោក Trump ត្រូវបានហាមឃាត់ជាអចិន្ត្រៃយ៍ពី Twitter បន្ទាប់ពីការវាយប្រហារដោយអ្នកគាំទ្ររបស់លោកទៅលើវិមាន Capitol របស់សហរដ្ឋអាមេរិក។ ទើបបណ្តាលឱ្យ Twitter សម្រេចចិត្តបិទគណនីនេះជាអចិន្ត្រៃយ៍តែម្តងបន្ទាប់ពីកុបកម្មនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដោយលើកឡើងពីហានិភ័យនៃការញុះញង់ឱ្យកើតមានអំពើហិង្សា។

    យ៉ាងណាមិញ Musk បានកត់សម្គាល់ថាចាប់តាំងពីពេលនោះមក Trump បានងាកទៅរកការប្រើប្រាស់ Platform Truth Social ដែលត្រូវបានបង្កើតឡើងដោយ Trump Media & Technology Group។ ហើយបន្ទាប់ពី Musk ទិញយក Twitter លោក Trump បានលើកឡើងថាលោកនឹងនៅតែមិនពិចារណាត្រឡប់ទៅប្រើប្រាស់បណ្តាញសង្គមនោះវិញ បើទោះបីជាគណនីរបស់លោកត្រូវបានបើកឱ្យប្រើវិញក៏ដោយ។

    ផ្ទុយទៅវិញ Trump បានប្រាប់ Fox News កាលពីខែមុនថា ចំនួនអ្នកប្រើប្រាស់នៅលើ Truth Social កំពុងកើនឡើង ថែមទាំងសរសើរថា Platform របស់លោកគឺ «ប្រសើរជាងនៅលើ Twitter» ថែមទៀតផង។ ដោយក្នុងលោក Trump ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា ទោះជាយ៉ាងណាក៏ដោយលោកនឹងមិនត្រឡប់ទៅប្រើ Twitter វិញនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ