• UN៖ រហូតមកទល់ពេលនេះ ជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែនកើនដល់ ៨លាននាក់ ដោយសារតែភ្លើងសង្គ្រាម

    (ហ្សឺណែវ)៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារនេះថា មនុស្សជាង ៨លាននាក់ហើយ ត្រូវបានគេប៉ាន់ប្រមាណថា បានផ្លាស់ទីលំនៅក្នុងប្រទេស ដោយសារសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែបន្តស្នាក់នៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

    តួលេខនៃចំនួនជនភៀសខ្លួនផ្ទៃក្នុង ដែលចេញដោយអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពី ថ្ងៃទី០៣ ខែឧសភា គឺមានចំនួនប្រមាណ ៧.៧លាននាក់ ដែលនេះមានន័យថា បានកើនជាង ៣សែននាក់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ