នៅរាត្រីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានចាប់ផ្ដើមប្រឡងវគ្គ Judge Audition ហើយ ដែលធ្វើការជ្រើសរើសបេក្ខភាពប្រឡងចម្រៀងជាបន្តបន្ទាប់ក្នុងសប្ដាហ៍ទី ១ នេះ សុទ្ធសឹងតែមានសមត្ថភាពច្រៀងបានពីរោះៗខ្លាំង។
ដោយឡែក ក្នុងវគ្គ Judge Audition យប់មិញនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ចាប់អារម្មណ៍ ក្រោយពីបានដឹងថាបេក្ខភាពម្នាក់ ជាកូនស្រីរបស់ តារាកំប្លែងល្បីឈ្មោះ នាយ កុយ មានឈ្មោះថា ជី ស្រីណែត បានចូលប្រឡងចម្រៀង សាងភាពភ្ញាក់ផ្អើលដល់មហាជន។
ក្នុងនោះ ការបង្ហាញសមត្ថភាពប្រឡងចម្រៀងនេះដែរ ជី ស្រីណែត បានបកស្រាយបទចម្រៀងមានចំណងជើងថា «នឹកភូមិភ្នំធំ» ដែលនាងធ្វើបានយ៉ាងល្អខ្លាំង ទទួលបានការសរសើរ និង Yes ពីគណៈកម្មការចំនួន ៣ ដែលអាចឆ្លងទៅកាន់បន្តទៀតផងដែរ៕