• ក្រុមប្រទេស G7 ប្តេជ្ញាថា នឹងមិនអនុញ្ញាតឱ្យរុស្ស៊ីឈ្នះសង្គ្រាមនៅអ៊ុយក្រែនឡើយ

    (កៀវ)៖ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនហៅកាត់ថា G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ដោយបានថ្កោលទោសការបន្តប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន និងសន្យាគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២។

    សេចក្តីថ្លែងការណ៍រួមបានសរសេរថា «យើងនៅតែរួបរួមក្នុងការប្តេជ្ញាចិត្តរបស់យើងថា ប្រធានាធិបតី ពូទីន មិនត្រូវឈ្នះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនឡើយ» ដោយបន្ថែមថា ប្រទេស G7 គួរតែគាំទ្រអ៊ុយក្រែនដើម្បីរំលឹកដល់ការប្រយុទ្ធដើម្បីសេរីភាព ក្នុងសង្គ្រាមលោកលើកទីពីរ»។

    មេដឹកនាំ G7 ដែលមកពីកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហគមន៍អន្តរជាតិបានផ្តល់ និងសន្យាផ្តល់ប្រាក់ចំនួន២៤ពាន់លានដុល្លារអាមេរិកដល់អ៊ុយក្រែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ