• សង្រ្គាមអ៊ុយក្រែន៖ ពិភពលោក កំពុងចាំអ៊ុតមើលសុន្ទរកថារបស់លោក Putin នៅឯទិវាជ័យជម្នះ «៩ ឧសភា»

    (តូក្យូ)៖ រុស្ស៉ី នឹងប្រារព្ធទិវាជ័យជម្នះនៅថ្ងៃចន្ទនេះ ដើម្បីរំឮកដល់ខួបលើកទី៧៧ នៃជ័យជម្នះរបស់កងទ័ពអតីតសហភាពសូវៀត លើកងទ័ពណាហ្ស៉ី អាល្លឺម៉ង់ ក្នុងសម័យសង្រ្គាមលោកលើកទី២ ខណៈពិភពលោកទាំងមូលកំពុងចាំអ៊ុតមើលថាតើលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងប្រកាសអ្វីនៅក្នុង សុន្ទរកថារបស់លោកទៅកាន់ប្រជាជនរុស្ស៉ី ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២។

    ទិវាជ័យជម្នះ «៩ ឧសភា» គឺជាបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសរុស្ស៉ី ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ អមជាមួយការធ្វើព្យុហយាត្រាយោធា ដ៏ធំសម្បើមនៅឯទីលានក្រហម ក្នុងទីក្រុងមូស្គូ ហើយដូចសព្វដង លោក ពូទីន ត្រូវបានគេរំពឹងថានឹងថ្លែងសុន្ទរកថាមួយ នៅម៉ោង ១០ព្រឹក (ម៉ោង ក្នុងទីក្រុងមូស្គូ)។

    បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊េន វ៉លលេស (Ben Wallace) និងអ្នកជំនាញភាគច្រើន, លោក ពូទីនអាចនឹងយកឱកាសក្នុងប្រារព្ធពិធី បុណ្យជាតិមួយនេះ ប្រកាសធ្វើសង្រ្គាមផ្លូវការលើអ៊ុយក្រែន ដើម្បីកែនកងទ័ពទូទាំងប្រទេសឱ្យចូលរួមប្រយុទ្ធក្នុងសមរភូមិ ឬក៏អាចប្រកាសពីជ័យជម្នះ ណាមួយពីការគ្រប់គ្រងទឹកដីអ៊ុយក្រែន ក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើត។

    ប៉ុន្តែ វិមានក្រឹមឡាំងកន្លងមក ធ្លាប់បានច្រានចោលចំពោះការលើកឡើងដែលថាលោក ពូទីន នឹងប្រកាសសង្រ្គាមផ្លូវការលើអ៊ុយក្រែន ហើយក៏នឹងមិន ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនោះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ