• Italy រឹបអូសនាវាដ៏ទំនើបថ្លៃ សង្ស័យជារបស់ Putin

    រដ្ឋធានីរ៉ូម៖ អ៊ីតាលី បានសម្រេចរឹបអូសនាវាដ៏ទំនើប មានតម្លៃ៧០០០លានដុល្លារសហរដ្ឋអាមេរិក ដែលសង័្សយជាកម្មសិទ្ធិរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

    សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ថា នាវាកម្សាន្ដដ៏ទំនើប Scheherazade បានចូលទៅជួសជុល នៅក្នុងកំពង់ផែ Tuscany ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកម៉្លេះ។ ប៉ុន្ដែឥឡូវនេះ ក្រសួងហិរញ្ញវត្ថុអ៊ីតាលី បានបញ្ជាក់ថា ម្ចាស់នាវានេះ មានទំនាក់ទំនងយ៉ាងសំខាន់ ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។

    អ៊ីតាលី នឹងរឹបអូសនាវាដ៏ទំនើប មានតម្លៃ ៧០០លានដុល្លារនេះ ក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ជុំវិញការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។ ថ្វីបើម្ចាស់ពិតប្រាកដ នៃនាវា Scheherazade នេះ មិនត្រូវបានចុះផ្សាយយ៉ាងណាក្ដី ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិក បានប្រាប់កាសែត New York Times ថានាវាកម្សាន្ដដ៏ទំនើបនេះ អាចជាកម្មសិទ្ធិរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន។

    បើតាមរបាយការណ៍ផ្សេងទៀត បានលើកឡើងថា នាវាកម្សាន្ដដ៏ទំនើបនោះ អាចចុះចតឧទ្ធម្ភាគចក្រ ចំនួន២គ្រឿង និង មានអាងហែលទឹកមួយ នៅខាងក្នុង ហើយវាជាកម្មសិទ្ធិរបស់លោក Eduard Khudainatov អតីតប្រធានក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft ដែលបច្ចុប្បន្នមិនមែនជាគោលដៅ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ