• ចាប់បានឃាតករវ័យក្មេងម្នាក់ ដែលបានសម្លាប់សិស្សម្នាក់ ដើម្បីប្លន់យកទូរស័ព្ទ Oppo មួយគ្រឿង

    សៀមរាប ៖យុវជនម្នាក់ ត្រូវបានក្រុមចោរវា.យប្ល.ន់ស.ម្លាប់ យកទូរស័ព្ទ ១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ ។ ករណីឃាត.កម្មដ៏ឃោរឃៅនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសាក.សព នៅក្រោមបង្គោលភ្លើងនៅវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី៧ ខែ ឧសភាឆ្នាំ ២០២២ នៅចំណុចបង្គោលភ្លើងកណ្ដាលវាលស្រែស្ថិតនៅ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធរ សុធារិទ្ធ អាយុ ១៦ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី ១១ នៅវិទ្យាល័យអង្គរ រស់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ នៅលើសាកស.ពដោយពិនិត្យឃើញបា.ក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំ ជាច្រើនកន្លែង ។

    ករណីនេះសមត្ថកិច្ចបានបន្តថា តាមការបំភ្លឺពីសាក្សីនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជិះមូតូ ២គ្រឿង ដេញស្ទាក់វាយជនរងគ្រោះ កំពុងជិះកង់ម្នាក់ឯងនៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ

    ពាក់ព័ន្ធករណីនេះ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំដោយលោក គិម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន ជីវ័ន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានឆ្លើយសារភាពថា រូបខ្លួនមានបក្ខពួក ៥នាក់ទៀត ភេទប្រុស ពិតជាបាននាំគ្នាកាក់ជនរងគ្រោះ ដែលកំពុងជិះកង់ ដោយបាននាំគ្នាយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ទុកចោល នៅក្រោមបង្គោលភ្លើង ខាងជើងកន្លែងកើតហេតុមានចម្ងាយប្រហែល ៥០០ម៉ែត្រ ដោយពុំមានគំនុំអ្វីនោះទេ ដោយមានគោលបំណងចង់យកសម្ភារពីជនរងគ្រោះ ។

    ករណីឃាត់ខ្លួនខាងលើនេះដកហូតវត្ថុតាង រួមមានម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព ២គ្រឿង ទី១ ម៉ាក EXCITER GP ១គ្រឿង ។ ទី២ ម៉ាក HONDA DREAM ពណ៌ខ្មៅ ១គ្រឿង ។

    បច្ចុប្បន្ន៖ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបធ្វើការទៅតាមនីតិវិធី ចំណែកបក្សពួក នៅសល់សមត្ថកិច្ច នឹងតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ