កណ្តាល៖ នៅថ្ងៃ អាទិត្យ ទី ៨ ខែ ឧសភា ឆ្នាំ ២០២២ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល ក្រោយពីទទួលបានព័ត៌មានអំពីសកម្មភាពក្មេងទំនើងបានជិះម៉ូតូ ដេញវាយគ្នា នៅតាមដងផ្លូវជាតិលេខ២១ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវឃាត់បានជនសង្ស័យមួយនាក់ឈ្មោះ ទី គឹមឃាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ដោយឡែក ជនសង្ស័យ១រូបទៀត បានគេចខ្លួន កម្លាំងជំនាញបាននឹងស្រាវជ្រាវបន្ត ដើម្បីចាត់ការតាមនីតិវិធី។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាល ខេត្តកណ្ដាល បានស្នើសូមឲ្យប្អូនៗជាយុវជនផ្សេងៗទៀតខិតខំរៀនសូត្រ កុំយកតម្រាប់តាមពួកគាត់ខាងលើនេះ៕