• WHO៖ ជំងឺកូវីដ១៩ បានសម្លាប់ជីវិតមនុស្សសរុបរហូតដល់ ១៧លាននាក់ ក្នុងឆ្នាំ២០២០-២០២១

    (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO)នៅថ្ងៃព្រហស្បតិ៍នេះ បានប៉ាន់ប្រមាណថា ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សចន្លោះពី១៣.៣លាននាក់ទៅ ១៦.៦លាននាក់ ក្នុងឆ្នាំ២០២០ និង២០២១ ដែលជាចំនួនច្រើនជាងបីដង នៃចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ដោយផ្ទាល់ដោយសារជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២។

    ការប៉ាន់ប្រមាណដែលរង់ចាំជាយូរមកហើយរបស់ WHO អំពីចំនួនអ្នកស្លាប់សរុប ដែលបណ្តាលមកពីជំងឺរាតត្បាតផ្ទាល់ និងរាប់បញ្ចូលទាំងមនុស្សបាត់បង់ជីវិតដោយសារផលប៉ះពាល់របស់វាផងដែរនោះ ទីបំផុតបានផ្តល់តួលេខកាន់តែទូលំទូលាយសម្រាប់ផលប៉ះពាល់នៃវិបត្តិ។

    ទីភ្នាក់ងារ សុខភាព របស់ អង្គការ សហប្រជាជាតិ បាន ឲ្យ ដឹង ក្នុង សេចក្តី ថ្លែងការណ៍ មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ការប៉ាន់ប្រមាណថ្មី ពីអង្គការសុខភាពពិភពលោកបង្ហាញថា ចំនួនអ្នកស្លាប់ទាំងសរុបដែលទាក់ទងដោយផ្ទាល់ ឬដោយប្រយោលដោយសារជំងឺរាតត្បាតកូវីដ១៩ ចន្លោះថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គឺមានចំនួនប្រហែល១៤.៩លាននាក់ (ចន្លោះពី១៣.៣លាននាក់ទៅ១៦.៦លាននាក់)»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ