• បញ្ជូនខ្លួនស្រ្តីជាអគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបាន ហេង ហេង គ្រុប ទៅតុលាការចាត់ការ ពាក់ពាក់ព័ន្ធការសែកស្អុយ ជិត៦០ ម៉ឺនដុល្លារ ឲ្យអតិថិជនក្នុងរឿងទិញ–លក់ដីខ្យល់

    ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ បានបញ្ជូនខ្លួនអគ្គនាយិកាក្រុមហ៊ុន ម៉ា ឈិន ដាណាបាន ហេងហេង គ្រុប ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ឆបោកប្រាក់ និងការមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ជិត ៦០ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០ ។

    សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្រ្តីជាប់ចោទមានឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ ឆ្នាំ ស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ ០៣ វិថីឌឺផ្លរ៉ា ១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

    ជនសង្ស័យ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

    ស្រ្តីសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ។

    បច្ចុប្បន្ននេះ ស្រ្តីសង្ស័យ កំពុងត្រូវបានសាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ