• «ត្រីទាវ» ជាត្រីដែលមានសារៈសំខាន់ដល់ប្រព័ន្ធអេកូឡូស៊ីនៅក្រោមសមុទ្រ កំពុងប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ

    «ត្រីទាវ» វាមានអំបូរប្រហែល ៨០ ប្រភេទ នៅទូទាំងពិភពលោក ក្នុងនោះមាន ១៩ប្រភេទ រស់នៅទ្វីបអាស៊ីអាគ្នេយ៍ ។ សព្វថ្ងៃគេច្រើនហៅ ត្រីទាវ នេះថាជា «ត្រីសេក» ទៅតាមឈ្មោះបរទេស ដោយសារគេឃើញវាមានពណ៌សម្បុរដូចសេក ។

    ត្រីទាវឈ្មោល មានទំហំខ្លួនជាមធ្យម ៥០ – ៧០ សង់ទីម៉ែត្រ ផ្នែកថ្ពាល់មានពណ៌ផ្ទៃមេឃ ដងខ្លួនមានពណ៌ខៀវងងឹត ផ្នែកក្បាលខាងលើមានពណ៌លឿង គ្រប់ផ្នែកនៃព្រុយមានពណ៌ខៀវ និងមានឆ្នូតលឿងពាសតាមបណ្តោយព្រុយ ។ ចំនែក-ត្រីទាវញី មានពណ៌ក្រហមដូចទង់ដែង គ្រប់ផ្នែកនៃព្រុយមានពណ៌ក្រហម ត្រីទាវញី វាស៊ីសារាយសមុទ្រដូច ត្រីទាវឈ្មោលដែរ ។

    គេអាចឃើញវត្តមានត្រីប្រភេទនេះក្នុងជម្រៅទឹកប្រហែល ៣០ម ត្រីទាវ មានលក្ខណៈពិសេសម្យ៉ាងដោយពេលវាស៊ី សារាយសមុទ្រហើយ វានិងបន្ទោបង់មកវិញនៅដីខ្សាច់ដែលកើតពីសារជាតិសារាយសមុទ្រ ដែលត្រីទាវនេះស៊ី ។ ព្រោះតែដូចច្នេះហើយទើបបានក្រុមអ្នកស្រាវជ្រាវ និងអ្នកអភិរក្ស បានចាប់ទុកត្រីនេះជាត្រីដែលមានសារៈសំខាន់ដល់ប្រព័ន្ធអេកូឡូស៊ីនៅក្រោមសមុទ្រ ។ ប៉ុន្តែសព្វថ្ងៃដោយមានការនេសាទយកមកលក់នៅលើទីផ្សាច្រើន ហើយក៏មានការពេញនិយមបរិភោគកាន់តែច្រើនទើបធ្វើអោយត្រីទាវមានតម្លៃថ្លៃក្នុងទីផ្សា ដែលជាកត្តាអូសទាញអោយមានការនេសាទពួកវាកាន់តែច្រើន បើពុំមានការចូលរួមអភិរក្សទេថ្ងៃណាមួយពួកវានិងអាចផុតពូជ ។

    នៅប្រទេសកម្ពុជាគេអាចទៅមុជទឹកមើលត្រីទាវនេះបាននៅ តំបន់កោះរ៉ុង និង កោះរ៉ុងសន្លឹម ព្រោះទីនោះសំបូរទៅដោយផ្កាថ្មដែលជាដែនជំរករបស់ពួកវា សូមចូលរួមថែរក្សា និងអ្នកអភិរក្ស ត្រីទាវដែលជាមច្ឆាជាតិមានប្រយោជន៍ដល់បរិស្ថានសមុទ្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ