• ពេលនេះ ហេង ឡុង ឡើងងារជា «ឧកញ៉ា» ដែរហើយ

    កាល​ពីយប់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ មហាជនទូទាំងប្រទេស​មាន​ការភ្ញាក់ផ្អើលជាខ្លាំង​ក្រោយទទួល​ដំណឹង​ថា តារា​ចម្រៀង ព្រាប សុវត្ថិ ត្រូវបាន​ព្រះមហាក្សត្រ ប្រទានគោរមងារជា «ឧកញ៉ា» ដោយក្នុងនោះ​មាន​ការ​សាទរ​ជា​ច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បករ-សិល្បការិនី រួមមានលោក​ ហេង ឡុង ដែរ។

    ដោយឡែក ឈានចូលដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំដដែល គ្រប់គ្នាមាន​ការភ្ញាក់ផ្អើលជា​ថ្មី ព្រោះ​មាន​សេចក្ដីប្រកាសចេញមក​ដែរថា​ លោក ហេង ឡុង ក៏ត្រូវ​បាន​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានងារជា «ឧកញ៉ា» ដែរ។

    បើគិតរាប់ទាំង ហេង ឡុង មាន​តារា​ប្រុស ៤នាក់ហើយ ដែលបាន​ឡើងជា ឧកញ៉ា ក្នុងរួមមាន​ ឧកញ៉ា ឡេង ណាវ៉ាត្រា, ឧកញ៉ា ខេមរៈ សិរីមន្ត និង ឧកញ៉ា ព្រាប សុវត្ថិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ