• Admin ជីងចក់ ​មិន​ចោ​ល«ទង្វើ»នេះ អ្នកនាង ផល្លា មិន​ត្រឹម​ប្រកាស​លែង​លះ តែ​ថែមទាំង​ថា…

    ប្រិយមិត្ត និងមហាជន ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ខណៈដែល Admin ជីងជក់ រៀបការមិនបានប៉ុន្មានខែផង ព្រោះតែមិនចោលក្បួនចាស់ មានស្រីមិនចេះឆ្អែតឆ្អន់ ធ្វើឲ្យប្រពន្ធក្តៅដូចភ្លើង សម្រេចចិត្តត្រៀមប្រកាសលិខិតលែងលះជាសាធារណៈ និងបញ្ជាក់ច្បាស់ៗថា មិនយកវិញជាដាច់ខាត។

    សូមបញ្ជាក់ថា រឿងរ៉ាវនេះបានកើតឡើង គឺដោយសារតែលោក ជីងចក់ បានក្បត់ចិត្តប្រពន្ធ លួចទៅទាក់ទងស្រីផ្សេង ដើម្បីគេងជាមួយគ្នា តែត្រូវប្រពន្ធចាប់បានក៏បង្ហោះនៅលើបណ្តាញសង្គមជាសាធារណៈ ទើបធ្វើឲ្យរឿងមួយនេះផ្ទុះឡើងភ្ញាក់ផ្អើលតែម្តង។

    ដោយសារតែរឿងនេះ អ្នកនាង ផល្លា ដែលត្រូវបានគេ​ដឹងថា ជា​ស្ត្រីមេម៉ាយកូន​១រូបស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពូកែ​រកស៊ីទៀតផងនោះ នៅពេលនេះបានចាត់ទុកលោក ជីងចក់ ប្រៀបដូចសំរាម ដោយអ្នកនាងបានឆ្លើយតបក្នុងខមិន ទៅកាន់មហាជនចេញពីចិត្តឲ្យដឹងបែបនេះថា៖ «អគុណអ្នកទាំងអស់គ្នាស្រលាញ់ អាណិត បារម្ហពីខ្ញុំ ខ្ញុំរឹងមាំគ្រប់គ្រាន់ ព្រោះពេលនេះ ខ្ញុំមិនមែនបាត់បង់ដុំពេជ្រទេ គឺខ្ញុំបោះចោលសំរាម!»។ ក្រៅពីចាត់ទុកដូចសំរាម អ្នកនាង ផល្លា ក៏បានប្រើសម្តីធ្ងន់ៗទៅកាន់លោក ជីងជក់ បែបនេះថា៖ «បុគ្គលថោកទាបបំផុត មានប្រពន្ធហើយនៅដើរឆាតគ្រប់ស្រី សុំស្រីដេក ក្នុងពេលដែលប្រពន្ធឈឺធ្ងន់»។

    ជាមួយគ្នានេះ នៅពេលមានការផ្ដល់យោបល់ថា «​ថា​ចឹងធ្វើ​អីបង បើ​គង់តែ​ត្រូវគ្នា​វិញ បញ្ហា​តិចតួចដោះស្រាយគ្នាឯងទៅបង តិចទៀតគាត់នៅតែ​ជា​ប្តីរបស់បងដដែលហ្នឹង​» អ្នកនាង ផល្លា ក៏ឆ្លើយបញ្ជាក់ច្បាស់ៗថា «​អត់យកវិញទេ​»​។​

    ចំណែកមួយចំនួនទៀត បានដាក់ទៅកាន់លោក ជីង ចក់ ឡើងឆ្អែតបាយថា «មានពេជ្រក្នុងដៃហើយ មិនចេះ​ថែរក្សា បែរជាស្រវាដុំថ្ម សប្បាយមួយពេលទុក្ខមួយជីវិត ចឹងហើយបានចាស់ៗ តែងនិយាយថាកុំស៊ីតាមឃ្លានកុំហ៊ានតាមចង់, លើកលែងពេកគេបានចិត្ត ហើយធ្វើរឿងដដែល ដោយលែងក្រែងចិត្តយើង, ចែអើយបើគេមិនអោយតម្លៃយើងចាកចេញ, មនុស្សប្រុសមិនចេះឆ្អែតទេរឿងស្រី ទោះប្រពន្ធស្អាតយ៉ាងណាក៏នៅតែខូច»។

    សូមរំលឹកឡើងវិញថា ​អ្នកអត្ថាធិប្បាយបាល់ទាត់ដ៏ល្បីតាមបណ្ដាញសង្គម​ លោក ជឿន ប៊ុកចក់ ហៅ Admin ជីងចក់ បានចូលរោងការបញ្ចប់ភាពនៅ​លីវ ជាមួយនិងអ្នកនាង ទ្រិញ ផល្លា កាលថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ