• តើបណ្ដាញសង្គម Twitter នឹងក្លាយជាទៅអ្វី ក្រោយធ្លាក់ទៅលើកណ្ដាប់ដៃមហាសេដ្ឋី Elon Musk?

    (បរទេស)៖ ការខិតខំឈ្មួសឈ្មុលរបស់លោក Elon Musk ក្នុងការស្នើសុំទិញក្រុមហ៊ុន Twitter ដែលជា បណ្ដាញអាមេរិក និងគួរឱ្យទុកចិត្ត ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ទីបំផុតត្រូវបាន Twitter ព្រម ទទួល យកសំណើ ហើយកិច្ចព្រមព្រៀងទិញលក់នឹងធ្វើឡើងជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។

    លោក Elon Musk បានដាក់សំណើទិញយកបណ្ដាញសង្គមមួយនេះអស់ជាច្រើនសប្ដាហ៍មកហើយ ដោយ នៅ ដំណាក់កាលដំបូងគឺត្រូវបាន Twitter ច្រានចោល និងមិនទទួលយកសំណើទិញនេះឡើយ ប៉ុន្តែ នៅ ដើម សប្ដាហ៍នេះ បែរជា Twitter ប្ដូរចិត្ត និងព្រមទទួលយកសំណើទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ដែល ជា តម្លៃដ៏ខ្ពស់មហាសាលបំផុត។

    តើហេតុអ្វីបានជា Twitter ប្ដូរចិត្តព្រមទទួលយកសំណើរបស់កំពូលមហាសេដ្ឋីលំដាប់ទី១រូបនេះ? មិនមាន ការបញ្ជាក់ជាផ្លូវការណាមួយឡើយ ប៉ុន្តែក្រោយពី Twitter ធ្លាក់ក្នុងកណ្ដាប់ដៃរបស់លោក Elon Musk នោះវានឹងក្លាយជាបណ្ដាញសង្គមមួយដែលថ្មី ប្លែក។

    បើតាមការបញ្ជាក់ពីសំណាក់លោក Elon Musk បានឱ្យដឹងថា លោកនឹងធ្វើឱ្យ Twitter ក្លាយជា បណ្ដាញ សង្គម មួយដែលជាទីទុកចិត្តបំផុត និងស្ថិតក្រោមគោលការសំខាន់ៗមួយចំនួន ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ បំផុតនោះគឺថា Twitter នឹងបើកឱ្យមានការបញ្ចេញមតិដោយយោបល់ ឬសេរីភាពនៃការបញ្ចេញមតិ, ការលុបគណនីក្លែងក្លាយ ឬ Spam bot ចោលឱ្យអស់ពី Twitter, ការបើក Open Sources ដើម្បីបង្ហាញពី ទំនុកចិត្តកាន់តែខ្លាំង និងជាចុងក្រោយគឺ Twitter នឹងក្លាយទៅជាក្រុមហ៊ុនឯកជន (ប្ដូរពី Public Company ទៅជា Private Company) ពោលគឺ Twitter នឹងមិនមានការលក់ហ៊ុន ឬភាគហ៊ុននៅក្នុងទីផ្សារហ៊ុន ។

    គួរបញ្ជាក់ផងដែរថា ជុំវិញការទិញលក់បណ្ដាញសង្គមមួយនេះបានធ្វើឱ្យប៉ះពាល់ដល់ ក្រុមហ៊ុនលក់រថយន្ត អគ្គិសនី Tesla ដោយបានខាតបង់ប្រាក់ប្រមាណ ១២៦ពាន់លានដុល្លារអាមេរិកនៅលើផ្សារហ៊ុន ក៏ព្រោះតែ ម្ចាស់ហ៊ុន និងវិនិយោទុកជាច្រើនបានព្រួយបារម្ភ ទៅលើកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ជាសាច់ ប្រាក់សុទ្ធនេះ ដោយសារតែលោក Elon Musk មិនបានបង្ហាញលម្អិតពីវិធីសាស្ត្រនៃការប្រមូលប្រាក់របស់ លោកសម្រាប់យកទៅទិញ Twitter៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ