• Liverpool ចំណេញ ២គ្រាប់ក្នុងដៃ ពេលយកឈ្នះក្រុមអេស្ប៉ាញ Villarreal នៅ UCL

    (លីវើភូល)៖ Liverpool មានគ្រាប់បាល់ចំណេញ ២គ្រាប់ក្នុងដៃសម្រាប់ជើងទី១ ដែលបានយកឈ្នះ Villarreal មកពីអេស្ប៉ាញក្នុងលទ្ធផល ២ទល់នឹង០ នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) នៃជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League។

    ហង្សក្រហមដែលធ្លាប់ចាញ់វគ្គផ្តាច់ព្រ័ត្រស្ថិតក្រោមការបង្វឹករបស់លោក Unai Emery ក្នុងក្លិប Sevilla នាឆ្នាំ២០១៦ នៅពេលពាន UEFA Europa League ដែលបច្ចុប្បន្នលោកដឹកនាំ Villarreal នោះ ត្រូវរង់ចាំដល់នាទី៥៣ ទើបមានគ្រាប់បំប៉ោងសំណាញ់ទីពីការធ្វេសប្រហែសចូលខ្លួនឯងរបស់កីឡាករ Estupinan និង ២នាទីបន្ទាប់ Sadio Mane ធ្វើបានសម្រេចគ្រាប់ទី២ នៅកីឡដ្ឋាន Anfield។

    នេះមានន័យថា Mane រកបាន ១៤គ្រាប់ហើយក្នុងវគ្គចាញ់-ធ្លាក់នៅ Champions League ស្មើនឹងកំណត់ត្រាកីឡាករអាហ្វ្រិកដូចគ្នា Didier Drogba ដែលបានចូលនិវត្តន៍ទៅហើយ។

    ក្រុមរបស់លោក Jurgen Klopp ដែលធ្លាប់ឈ្នះជើងឯក UCL ឆ្នាំ២០១៩ ក្រោយពេលរងជើងឯកនៅឆ្នាំ២០១៨ ផងនោះ ត្រូវធ្វើដំណើរទៅលេងអេស្ប៉ាញ ដើម្បីលេងជើងទី២ នារាត្រីឆ្លងចូលថ្ងៃពុធសប្តាហ៍ក្រោយ ដែលពួកគេអាចប្រឈមមុនទល់នឹងក្រុមនៅ Premier League ដូចគ្នា Manchester City ឬក៏សត្រូវចាស់ដែលពួកគេធ្លាប់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រ កាលឆ្នាំ២០១៨ Real Madrid ប្រសិនបើឆ្លងកាត់រណ្តៅមរណៈ Villarreal ដែលជាក្រុមទើបទម្លាក់ Juventus និង Bayern Munich មកនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ