• រឿង «Doctor Strange 2» ត្រូវហាមឃាត់ចាក់បញ្ចាំងនៅអារ៉ាប៊ីសាអូឌីត ដោយសារមានឈុតតួអង្គស្រីស្រឡាញ់ភេទដូចគ្នា

    (បរទេស)៖ ខ្សែភាពយន្ត «Doctor Strange» រដូវកាលទី២ ដែលគ្រោងចាក់បញ្ចាំងជាផ្លូវការនៅអំឡុងខែក្រោយនេះ នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍មកថា ត្រូវបានហាមឃាត់ចាក់បញ្ចាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែមានបញ្ចូលឈុតតួអង្គស្រីស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NME នៅថ្ងៃតី២៦ ខែមេសា ឆ្នាំ២០២២។

    យ៉ាងណាមិញ ជុំវិញដំណឹងហាមឃាត់ចាក់បញ្ចាំងខាងលើ បើតាម The Hollywood Reporter បានបញ្ជាក់ថា ភាពយន្តនេះ នឹង មិន ត្រូវ បាន ចាក់ បញ្ចាំង នៅ ក្នុង ប្រទេស អារ៉ាប៊ីសាអូឌីត ទេ ហើយ ប្រទេស គុយវ៉ែត ក៏ ត្រូវ បាន គេ រាយការណ៍ ថា នឹង ហាម ឃាត់ ដែរ។ កន្លងទៅអារ៉ាប៊ីសាអូឌីត ធ្លាប់បានផ្តល់យោបល់ឲ្យកាត់ឈុតស្រឡាញ់ភេទដូចគ្នាចេញពីភាពយន្ត ប៉ុន្តែត្រូវបាន Disney បដិសេធ ខណៈការបដិសេធរបស់ Disney នោះក៏ត្រូវបានតារាល្បីក្នុងហូលីវូដ លោកស្រី Angelina Jolie កោតសរសើរផងដែរ។

    នេះមិនមែនជាលើកទី១នោះទេ ដែលប្រទេសអារ៉ាប៊ីសាអូឌីត, គុយវ៉ែត និងកាតា បានហាមឃាត់ភាពយន្តដែលមានឈុតស្រឡាញ់ភេទដូចគ្នា មិនឲ្យចាក់បញ្ចាំងក្នុងប្រទេសរបស់ខ្លួន ខណៈកន្លងទៅរឿងរបស់ Marvel គឺ «Eternals» ក៏ត្រូវបានហាមឃាត់ក្នុងប្រទេសទាំងនេះដែរ ដោយសារតែមានឈុតតួអង្គភេទដូចគ្នា ថើបគ្នា។

    គួរជម្រាបថា ខណៈរឿងនេះ Doctor Strange រដូវកាលទី២ គ្រោងចាក់បញ្ចាំង មុនពេលការចេញផ្សាយរបស់ លោក Cumberbatch ដែលជាតួដ៏សំខាន់ក្នុងរឿងនេះ បានលើកឡើងថា ខ្សែភាពយន្តនេះនឹងទទួលបានជោគជ័យដូចរឿង «Spider-Man: No Way Home» ដែលបានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតលំដាប់ទីប្រាំមួយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ