(រុស្ស៊ី)៖ ជើងខ្លាំងលេខ ១ពិភពលោកសញ្ជាតិស៊ែប៊ី កីឡាក Novak Djokovic ផ្នែកវាយកូនបាល់កីឡាតេន្ន (Tennis) បានធ្វើការិះគន់ចំពោះអ្នករៀបចំកម្មវិធី Wimbledon ថាជាការសម្រេចចិត្ត«ឆ្កួត» ដែលមិនអនុញ្ញាតឲ្យអត្តពលិកសញ្ជាតិរុស្ស៊ី និងបេឡារុស្ស ចូលប្រកួតក្នុងឆ្នាំ២០២២នេះ ក្នុងរហតុផលឆ្លើយតបទៅការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយរបស់ Daily mail នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ។
Djokovic ជាម្ចាស់ជើងឯកពានឯកត្តជនផ្នែកបុរសក្នុងកម្មវិធីវាយកូនបាល់ Wimbledon បានលើកឡើងថា គាត់«មិនអាចគាំទ្រ» ចំពោះការផ្លាស់ប្តូររបស់ក្លិបទាំងអស់អង់គ្លេស ដែលបន្តព្រមានថានយោបាយមិនអាចជ្រៀតជ្រែកជាមួយកីឡានោះទេ»។ ខណៈបញ្ហារនេះបានធ្វើឲ្យកីឡាករ-កីឡាការិនីវាយកូនបាល់រុស្ស៊ី ក៏ដូចជាកីឡាករបេឡារុស អាចត្រឹមចូលរួមការប្រកួតផ្សេងៗបានជាធម្មតា ដែលស្ថិតក្នុងក្របខណ្ឌ ATP, WTF និង ITF ដោយមិនអាចជ្រកក្រោមទង់ជាតិរុស្ស៊ី ឬទង់ជាតិបេឡារុស្ស ហើយក៏មិនអាចគោរពភ្លេងជាតិបាននោះទេ។
ដ្បិតកីឡាករនៃប្រទេសទាំងពីរបានមានការខឹងសម្បារចំពោះ ហាមប្រាបនេះជាការខកខានឱកាលបង្កើតកេរ្តិ៍ឈ្មោះ ក៍ដូចជាការទទួលបានប្រាក់រង្វាន រួមជាមួយពិន្ទុរបស់ពួកគេ ដែលមានជើងខ្លាំងឈរលេខ ២ពិភពលោក Daniil Medvedev ជាមានសញ្ជាតិរុស្ស៊ីជាដើម។
បញ្ជាក់ផងថា ព្រឹត្តិការណ៍វាយកូនបាល់ Wimbledon ស្ថិតក្នុងកម្រិត Grand Slam គ្រោងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៧ ខែមិថុនារហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះក្នុងទឹកដីចក្រភពអង់គ្លេស៕