(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានលើកឡើងថា លោកនឹងមិនភ្លេចនោះទេ «ចំពោះការបង្ហាញការគោរព និងអាណិតអាសូរ» ដោយក្រុមអ្នកគាំទ្រនៅកីឡដ្ឋាន Anfield បន្ទាប់ពីការស្លាប់ទារកប្រុសរបស់លោក នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
ក្រុមអ្នកគាំទ្ររបស់ក្លិប Manchester United និង Liverpool បានរួមគ្នាបង្ហាញការគាំទ្រចំពោះកីឡាករ Ronaldo និងក្រុមគ្រួសាររបស់លោក នៅអំឡុងប្រកួតក្នុងលីគ Premier League កាលពីថ្ងៃអង្គារ។ Ronaldo បានអវត្តមានពីការប្រកួតចាញ់ក្នុងលទ្ធផល ៤-០។
«ខ្ញុំ និងគ្រួសាររបស់ខ្ញុំ នឹងមិនអាចបំភ្លេចបាននោះទេនូវទិដ្ឋភាពនៃការគោរព និងអាណិតអាសូរនេះ» នេះបើតាម Ronaldo បានសរសេរលើ Instagram។ «ពិភពលោកមួយ…កីឡាករមួយ…គ្រួសារសកលមួយ…សូមអរគុណ Anfield»។
Ronaldo និងដៃគូរបស់លោក Georgina Rodriguez បានប្រកាសពីការស្លាប់នៃទារកប្រុសរបស់ពួកគេនៅថ្ងៃចន្ទ ដោយលើកឡើងថា «នេះគឺជាការឈឺចាប់បំផុតដែលឪពុកម្តាយផ្សេងទៀតអាចយល់បាន»៕