• លោក Pele វិលត្រឡប់ចូលមន្ទីរពេទ្យវិញ ដើម្បីព្យាបាលជំងឺមហារីក

    (សៅផាឡូ)៖ អតីតកីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល លោក Pele ត្រូវបានគេបញ្ជូនជាថ្មីម្តងទៀត ទៅកាន់មន្ទីរពេទ្យ សម្រាប់បន្តការព្យាបាលជំងឺមហារីក, នេះបើតាមការប្រាប់ឲ្យដឹងពីវេជ្ជបណ្ឌិត ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

    បុរសវ័យ៨១ឆ្នាំរូបនេះ បានឆ្លងកាត់ការព្យាបាលដោយថ្នាំគីមី ជាច្រើនលើក នៅទីក្រុង Sao Paulo ចាប់តាំងពីបានវះកាត់យកដុំសាច់ ចេញពីពោះវៀនធំរបស់លោក កាលពីខែវិច្ឆិកាឆ្នាំមុន។

    «លោក Edson Arantes do Nascimento ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Israelita Albert Einstein កាលពីថ្ងៃចន្ទ, ស្ថានភាពរបស់លោក គឺល្អនិងមានស្ថេរភាព ហើយនឹងអាចចេញពីមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ នេះបើតាមការបញ្ជាក់ពីមន្ទីរពេទ្យ នៅក្នុងសេចក្តីថ្លែងការណ៍។

    លោក Pele ត្រូវបានគេចាត់ទុកថា ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតនូវគ្រប់ពេល។ Pele ទទួលបានកំណត់ត្រាពិភពលោក ដោយបានស៊ុតបាល់បញ្ចូលទីសរុប១,២៨១គ្រាប់ ក្នុង១,៣៦៣ប្រកួត ជាមួយនឹងការលេងអាជីពរយៈពេល២១ឆ្នាំ។

    លោកបានជាប់លេងឲ្យក្រុមជម្រើសជាតិ៩១លើក សម្រាប់ប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន៧៧គ្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ