• សមាជិកក្រុម BTS ត្រឡប់ទៅដល់កូរ៉េវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅសហរដ្ឋអាមេរិក ប្រកបដោយផ្លែផ្កា

    (កូរ៉េ)៖ ក្រុមតារាចម្រៀងប្រុសល្បីប្រចាំ K-POP គឺ BTS នៅថ្ងៃអង្គារ៍នេះ បានត្រឡប់ទៅដល់ទឹកដី ប្រទេសកូរ៉េខាងត្បូងវិញហើយ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីនៅ Las Vegas សហរដ្ឋអាមេរិក ដែលទាក់ទាញអ្នកគាំទ្រ ឲ្យទៅទស្សនាសរុបប្រមាណជាង ៦២០,០០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yonhap នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

    សមាជិកចំនួន៦នាក់ ក្នុងក្រុម BTS រួមមានដូចជា Jin, Jimin, V, J-Hope, Jongkook និង Suga បានទៅដល់អាកាសយានដ្ឋាន អន្តរជាតិ Incheon នៅថ្ងៃទី១៩ ខែមេសានេះ។ ការវិលត្រឡប់របស់ពួកគេនៅពេលនេះ គឺកើតមានឡើង បន្ទាប់ពីពួកគេបានចាកចេញទៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមីនា។

    យ៉ាងណាមិញ សម្រាប់អ្នកដឹកនាំក្រុម គឺ RM ត្រូវបានរាយការណ៍ថា មិនបានត្រឡប់មកវិញជាមួយ សមាជិកខាងលើឡើយ ពោលគឺទំនងជាបន្តស្នាក់នៅ សហរដ្ឋអាមេរិក រយៈពេលវែងបន្តទៀត។

    គួរជម្រាបថា តាមរយៈបេសកកម្មនៅ Las Vegas ក្រុម BTS បានឡើងឆាកក្នុងកម្មវិធី Grammy Awards លើកទី៦៤ ដើម្បីសម្តែង និងបានធ្វើការប្រគំតន្ត្រីផ្ទាល់មានឈ្មោះថា «Permission to Dance on Stage – Las Vegas» នៅកីឡដ្ឋាន Allegiant Stadium ដែលមានកៅអី ៦៥,០០០ ខណៈការចាក់ផ្សាយចុងក្រោយតាមអ៊ីនធឺណិត គឺមានអ្នកចូលទស្សនាដ៏ច្រើនផងដែរ។ ក្រុមនេះក៏ត្រូវបានគេតែងតាំង សម្រាប់ «ក្រុមចម្រៀងប៉ុបល្អបំផុត» នៅក្នុងកម្មវិធី Grammys ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ