(វេនខូវើរ)៖ ក្រុមកីឡាបាល់ឱបជម្រើសជាតិអាហ្សង់ទីន បានដណ្តើមពានរង្វាន់ជាលើកដំបូងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍ World Rugby Sevens Series គិតចាប់តាំងពីឆ្នាំ២០០៩ ដោយយកឈ្នះលើក្រុមម្ចាស់ពានរង្វាន់ជើងឯកអូឡាំពិកហ្វីជី ក្នុងលទ្ធផល ២៩-១០ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Vancouver របស់ប្រទេសកាណាដា នៅថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
កីឡាករ Marcos Moneta និង Felipe Del Mestre បានរកគ្រាប់បាល់ចំនួន ២គ្រាប់យកឈ្នះលើក្រុមហ្វីជី ដែលបានឈ្នះការប្រកួតនៅប្រទេសសិង្ហបុរី កាលពីដើមខែនេះ។
អាហ្សង់ទីន បានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡា Tokyo Games កាលពីឆ្នាំមុន៕