• ចោរ​មួយ​ក្រុ​ម បង្ហាញមុខមិនខ្លាចកាមេរ៉ា ធ្វើសកម្មភាព​គាស់​ផ្ទះ២កន្លែង​ក្នុង​យប់​តែ​មួយ!

    ដូចការគិតទុកមិនខុសនោះទេថា ក្នុងអំឡុងថ្ងៃចូលឆ្នាំ នោះករណីអំពើចោរកម្មគាស់ផ្ទះ ច្បាស់ណាស់នឹងកើតមានពុំខាន។ ជាក់ស្តែង ក្នុងថ្ងៃចាប់ផ្តើមចូលឆ្នាំទី១ ចោរមួយក្រុមមានគ្នីគ្នា៤នាក់ បានធ្វើសកម្មភាពគាស់ផ្ទះ ដោយគ្មានភ័យខ្លាចសូម្បីបន្តិចសោះឡើយ ហើយអ្វីដែលសំខាន់នោះគឺក្នុងយប់តែមួយ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពួកចោរទាំងនោះបានធ្វើសកម្មភាពគាស់ផ្ទះដល់ទៅ២កន្លែងតែម្តង។ ក្នុងនោះ ផ្ទះមួយកន្លែងស្ថិតនៅក្នុងតំបន់បឹងកក់១ ត្រូវបានគាស់បានសម្រេច និងមួយកន្លែងទៀត ស្ថិតនៅក្រោយសាលារៀនទួលគោក សំណាង មានមនុស្សនៅ។

    តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ ក្នុងចំណោមចោរទាំង៤ នោះ២នាក់ ស្លៀកពាក់យ៉ាងស្រស់សង្ហា និងឃើញមុខមាត់យ៉ាងច្បាស់ៗ ជាអ្នកធ្វើសកម្មភាព ខណៈ២នាក់ទៀត ជាអ្នកបើកម៉ូតូចាំឃ្លាំមើលខាងក្រៅ។ ហើយពិតណាស់ តាមរយៈសកម្មភាពក្នុងវីដេអូ នោះពួកវាសុទ្ធសឹងជាចោរជំនាញៗណាស់ ព្រោះថា សោរសូឡិច៥គ្រាប់ ពួកវាគាស់មិនដល់៥នាទីនោះទេ។

    នេះបើតាមម្ចាស់ផ្ទះរងគ្រោះទី១ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ty Ea បានបង្ហោះឲ្យដឹងថា៖ សូមមេត្តាប្រុងប្រយ័ត្នបងប្អូន ក្រុមចោរនេះពិតជាជំនាញនិងសកម្មបំផុតក្នុងការដើរគាស់ផ្ទះពេលយប់ចន្លោះពីម៉ោង 2 ទៅ ម៉ោង 3 ទៀបភ្លឺ។ សោរសូលិច 5 គ្រាប់ វាឆ្កឹះតែ2នាទីទេ។ យប់ថ្ងៃទី 13 ចូលថ្ងៃទី 14 វាគាស់ 2 កន្លែង បានសម្រេច។

    ដោយឡែក ម្ចាស់ផ្ទះទី២ មានគណនីហ្វេសប៊ុកឈ្មោះ Hea Heng ក៏បានបង្ហោះថា៖ ប្រយ័ត្នផងបងប្អូន ចូលឆ្នាំ ថ្ងៃទី14 ម៉ោង2:46យប់ មេៗគាត់ចេញរកស៊ីដែរហើយ គាត់ស៊ើបរួចហើយបានជិះមកចូលម៉ង ចេះមានមនុស្សនៅកុំអីចប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ