• Chelsea ឡើងទៅប៉ះ Liverpool ដណ្តើមពាន FA Cup ក្រោយទម្លាក់ Crystal ២-០

    (ក្រុងឡុងដ៍)៖ តោខៀវ Chelsea បានក្លាយជាគូប្រជែងរបស់ហង្សក្រហម Liverpool ជាថ្មីម្តងទៀតនៃពាន FA Cup ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្រោយពេលពួកគេទម្លាក់ Crystal Palace ក្នុងលទ្ធផល ២ទល់នឹង០ នារាត្រីថ្ងៃអាទិត្យ ទី១៧ ខែមេសា បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចមក។

    ការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលក្នុងកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London នៅពីមុខអ្នកគាំទ្រជិត ៨ម៉ឹននាក់ផងនោះ កីឡាករ Ruben Loftus-Cheek ដែលត្រូវបានប្តូរចូលជំនួស Mateo Kovacic ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី៦៥ នៅមុនពេលមិត្តរួមក្រុម Mason Mount បន្ថែមគ្រាប់ទី២ នៅ ១១នាទីបន្ទាប់ ក្នុងការបញ្ជូនសមាជិកមកពីលីគកំពូលអង់គ្លេស Premier League ដូចគ្នាត្រឡប់ទៅផ្ទះវិញ។

    តោខៀវ Chelsea ត្រូវប៉ះ Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី២ ទៀតនារដូវកាលនេះ ដ្បិតពួកគេទើបចាញ់ម្តងនៅពាន League Cup ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ក្រោយពេលប្រកួត ១២០នាទីស្មើគ្នា ០-០ នៅកីឡដ្ឋាន Wembley ដូចគ្នា។

    FA Cup ជាពានតែមួយគត់ដែលត្រូវដែលដឹកនាំដោយលោក Thomas Tuchel ត្រូវប្រជែងនារដូវកាលនេះ ដ្បិតទើបជ្រុះចេញពីពានរង្វាន់ធំ UEFA Champions League ក្រោមថ្វីជើងរបស់ Real Madrid ក្នុងនាមជាក្រុមការពារតំណែងជើងឯក និងមានគម្លាត ១២ពិន្ទុពីក្រុមកំពូលតារាង Manchester City នៃពាន Premier League។ ពួកគេក៏ជាជើងឯករងផងដែរពាន FA Cup បន្ទាប់ពីចាញ់ Leicester City ១ទល់នឹង០ នារដូវកាលមុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ