(កូរ៉េ)៖ អ្នកដឹកនាំរឿង «Squid Game» លោក Hwang Dong Hyuk តាមរយៈផ្តល់បទសម្ភាសន៍ ជាមួយសារព័ត៌មានអាមេរិក Dealline នាពេលថ្មីៗនេះ បានបង្ហើបឲ្យដឹងថា តួអង្គសំខាន់ៗពីររូបគឺតួប្រុស Gi-hun និង Front Man នឹងត្រឡប់មកវិញ ក្នុង «Squid Game» រដូវកាលទី២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន All K-POP នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
តាមរយៈបទសម្ភាសន៍នោះ លោក Hwang Dong Hyuk បានឲ្យដឹងថា តួអង្គ Sung Gi-hun ដែលសម្តែងដោយលោក Lee Jung Jae និងតួអង្គ Front Man ដែលសម្តែងដោយលោក Lee Byun, តារាល្បីទាំងពីររូបនេះ នឹងលេចវត្តមានម្តងទៀត ក្នុងរឿង «Squid Game» រដូវកាលទី២។ នេះជាការបង្ហើបជាសាធារណៈ ពីសំណាក់អ្នកដឹកនាំរឿង ជាលើកដំបូងហើយ ពីវត្តមានរបស់តារាសម្តែងប្រុសទាំងពីរ ក្នុងការចូលរួមនៅរដូវកាលទី២។
គួរជម្រាបថា ថ្មីៗនេះ អ្នកដឹកនាំរឿងនេះ គឺលោក Hwang Dong-hyuk ចេញមកបង្ហើបថា លោកមិនទាន់សរសេរស្គ្រីបសម្រាប់រដូវកាលទី២ រួចរាល់ទេ ហើយវាទំនងជាបញ្ចេញនៅចុងឆ្នាំ២០២៤។ បន្ទាប់ពីជោគជ័យវគ្គដំបូង ស្ទើរនឹកស្មានមិនដល់ វគ្គ២ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំងផងដែរ៕