• សភាប៉ាគីស្ថានជ្រើសរើសលោក Shebaz Sharif ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស

    (អ៊ីស្លាម៉ាបាដ)៖ សភាប៉ាគីស្ថានបានបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សសម្ព័នមូស្លីមប៉ាគីស្ថាន លោក Shehbaz Sharif ធ្វើជានាយករដ្ឋមន្ត្រីទី២៣ របស់ប្រទេសនៅថ្ងៃចន្ទនេះ មួយថ្ងៃបន្ទាប់ពីលោក Imran Khan ដែលកាន់អំណាចត្រូវបានបណ្តេញចេញពីតំណែង ដោយការបោះឆ្នោតដកទំនុកចិត្តដោយគណបក្សប្រឆាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

    កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) ត្រូវបានបណ្ដេញចេញពីតំណែង ក្រោយសភាបោះឆ្នោតដកសេចក្ដីទុកចិត្ត។ ការប្រកាសពីលទ្ធផលបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក អ៉ីមរ៉ន ខាន់ ធ្វើឡើងដោយប្រធានសភាជាន់ទាបប៉ាគីស្ថាន លោក អាយ៉ាស សាឌីគ (Ayaz Sadiq) ដោយសមាជិកសភា ១៧៦រូប ក្នុងចំណោម ៣៤២រូប បានបោះឆ្នោតប្រឆាំងនឹងរូបលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ