• រុស្ស៊ីថា ការចោទប្រកាន់របស់អ៊ុយក្រែនជុំវិញឧក្រិដ្ឋកម្មសង្រ្គាម គឺជាការឃោសនាបោកប្រាស់

    (មូស្គូ)៖ រុស្ស៊ី នៅថ្ងៃអង្គារនេះ បានច្រានចោលជាថ្មីនូវការចោទប្រកាន់ដែលថាកងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេស អ៊ុយក្រែន ដោយហៅថាវាជា «ការឃោសនាបោកប្រាស់» របស់កងកម្លាំងពិសេសអ៊ុយក្រែន ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

    នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram អតីតប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វាគ្រាន់តែជាការឃោសនាបោកប្រាស់ របស់អ៊ុយក្រែន តែប៉ុណ្ណោះ»។

    គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថាខ្លួនមានភស្តុតាងដែលអាចបញ្ជាក់បានថាយោធាអ៊ុយក្រែន មកពីមជ្ឈមណ្ឌលប្រតិបត្តិការចិត្តសាស្ត្រ អ៊ុយក្រែនទី៧២ គឺជាអ្នកជួយរៀបចំឈុតឆាក និងឃោសនាបោកប្រាស់ពីការសម្លាប់ជនស៊ីវិល នៅក្នុងទីក្រុងមួយស្ថិតនៅចម្ងាយ ២៣គីឡូម៉ែត្រពីភាគពាយព្យរដ្ឋធានីកៀវ រួមទាំងក្នុងទីក្រុង ស៊ូម៉ៃ (Sumy), កូណូតុប (Konotop) និងទីក្រុងជាច្រើនទៀតរបស់អ៊ុយក្រែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ