• កម្ពុជានាំចេញអង្ករបានជាង ១៧ម៉ឺនតោន និងស្រូវ១.៣លានតោន បានចំណូល៤១៣លានដុល្លារ ក្នុងត្រីមាសដំបូងឆ្នាំនេះ

    (ភ្នំពេញ)៖ ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង១៧ ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ និងនាំចេញស្រូវចំនួន ១.៣លានតោន ដោយទទួលបានទឹកប្រាក់ចំនួន ៤១៣ដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។

    តាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់៤៩ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧លាន ដុល្លារសហរដ្ឋអាមេរិក។

    កម្ពុជាបាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន៥២% ឬស្មើនឹង ៨៨ ៦៤៦តោន ទទួលបានទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លាសហរដ្ឋអាមេរិក បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លាសហរដ្ឋអាមេរិក ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០តោន ដែលមានទឹកប្រាក់ចំនួន ១០.៦៤លានដុល្លាសហរដ្ឋអាមេរិក និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន ក្នុងទឹកប្រាក់ចំនួន៨.៦៧ លានដុល្លាអាមេរិច ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន។ល។

    សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមវិញ មានចំនួន ១ ៣៩០ ១៨១ តោន ដែលល្នុងទំហំទឹកប្រាក់ ប្រមាណចំនួន៣១៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងចំនួន ១៣.៦០% ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ