• រុស្ស៊ី ប្រកាសរឹតត្បិតទិដ្ឋាការ លើពលរដ្ឋមកពី «បណ្ដាប្រទេសអមិត្ត»

    (ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយច្បាប់នៅថ្ងៃចន្ទសប្ដាហ៍នេះដែលនឹងរឹតត្បិតទិដ្ឋាការសម្រាប់ ពលរដ្ឋនៃបណ្ដាប្រទេសដែលទីក្រុងមូស្គូ បញ្ចូលក្នុងបញ្ជីនៃប្រទេសអមិត្ត ជាការឆ្លើយតបទៅនឹងទណ្ឌកម្មប្រឆាំងមូស្គូជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២។

    ក្រឹត្យខាងលើដែលចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងផ្អាកជាបណ្ដោះអាសន្ននូវរបបពន្លឿនការចេញទិដ្ឋាការជាមួយបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប ព្រមទាំងប្រទេសន័រវែស ស្វីស ដាណឺម៉ាក និងអ៉ីស្លង់។ មិនតែប៉ុណ្ណោះ ក្រឹត្យនេះក៏បានបញ្ជាផងដែរឱ្យក្រសួងការបរទេសរុស្ស៊ី និងអង្គភាពពាក់ព័ន្ធដទៃទៀត រឹតត្បិតការចេញទិដ្ឋាការដល់ជនបរទេសទាំងឡាយណាមកពីប្រទេស ឬរដ្ឋ ដែលត្រូវបានទីក្រុងមូស្គូចាត់ទុកថាជា ប្រទេសអមិត្ត។

    គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ, រដ្ឋាភិបាលរុស្ស៊ីបានអនុម័តបញ្ជីឈ្មោះប្រទេសអមិត្ត ក្នុងនោះរួមមានសហរដ្ឋអាមេរិក, កាណាដា, ចក្រភពអង់គ្លេស, បណ្ដាប្រទេសជាសមាជិសហភាពអឺរ៉ុប និងអ៊ុយក្រែន រួមទាំងប្រទេសជាច្រើនទៀតដែលបានចូលរួមថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ