• BTS អន្ទងចិត្តអ្នកគាំទ្រមិនស្ទើរ ពេលឡើងទទួលពាន «Best Group Performance» នៅអាមេរិក

    (អាមេរិក)៖ ក្រុមចម្រៀងបុរសល្បីប្រចាំ KPOP គឺ BTS បានបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍នៅទឹកដីអាមេរិក ក្នុងឱកាសចូលរួមពិធីទទួលពានរង្វាន់ដ៏ធំប្រចាំឆ្នាំផ្នែកតន្ត្រី គឺ «Grammy» លើកទី៦៤ ខណៈក្រុមនេះទទួលបានពាន «Best Group Performance»។ សកម្មភាពរបស់ពួកគេ ក្នុងកម្មវិធីនេះ គឺធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ ច្របូកច្របល់ក្នុងចិត្ត ត្បិតបានឃើញ Idol របស់ពួកគេម្នាក់ តុបតែងខ្លួនយ៉ាងសង្ហារលើឆាកដ៏ល្បី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All Kpop នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

    កម្មវិធី «Grammy» លើកទី៦៤ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅ Las Vegas សហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់តារាចម្រៀង និងក្រុមចម្រៀងល្បីៗទូទាំងពិភពលោក។ ងាកមកក្រុម BTS ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ «Best Pop Duo/Group Performance» ពោលគឺក្រុមនេះទទួលបានពីរឆ្នាំជាប់ៗគ្នាជាលើកដំបូង ក្នុងនាមជាសិល្បករកូរ៉េ ហើយពួកគេក៏បានឡើងសម្តែងនៅលើឆាក Grammys បីឆ្នាំជាប់ៗគ្នាផងដែរ។

    ទន្ទឹមនឹងនោះ BTS ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើបរីករាយនឹងសម្រស់ដ៏សង្ហាររបស់ពួកគេ ជាមួយនឹងរូបរាងទាក់ទាញនៅលើកម្រាលព្រំក្រហម មុនពេលកម្មវិធីប្រគល់ពានរង្វាន់ និងអំឡុងពេលសម្តែងផ្ទាល់នៅលើឆាក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ