• Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ Twitter បន្ទាប់ពីទិញយកភាគហ៊ុនចំនួន ៩,២ភាគរយ ក្នុងតម្លៃជិត ៣ពាន់លានដុល្លារ

    (បរទេស)៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Twitter ចំនួន ៩,២ភាគរយ ដែលមានតម្លៃប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

    បើតាមការបញ្ជាក់ពីគណៈកម្មការមូលបត្រ បានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រូបនេះ បានហ៊ុនរហូតដល់ចំនួន 73,486,938ហ៊ុន ពីក្រុមហ៊ុន Twitter កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ ដោយ វាស្មើ នឹង ៩,២ភាគរយនៃចំនួនភាគហ៊ុនសរុបរបស់ Twitter។

    ចំនួនភាគហ៊ុននេះ គឺបានធ្វើឱ្យ Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុន និងច្រើនជាង ៤ដងនៃភាគហ៊ុន របស់ស្ថាបនិក Twitter លោក Jack Dorsey ដែលមានត្រឹមតែ ២,២៥ភាគរយប៉ុណ្ណោះ។

    ថ្មីៗនេះ លោក Elon Musk បានបង្ហោះសារនៅលើ Twitter ដោយស្ទង់មតិទៅលើការបង្កើតបណ្ដាញសង្គមដែលផ្ដល់ សេរី ភាពក្នុងការបញ្ចេញមតិ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ