• មេដឹកនាំហុងកុងលោកស្រី Carrie Lam បញ្ជាក់ថានឹងមិនឈរឈ្មោះ សម្រាប់អាណត្តិទី២ ទេ

    (ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃចន្ទនេះបាននិយាយថាលោកស្រីនឹងមិនឈរឈ្មោះប្រកួតប្រជែង យកតំណែងជានាយកប្រតិបត្តិសម្រាប់អាណត្តិទី២ នៅក្នុងការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ ខែឧសភាខាងមុខនេះនោះទេ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២។

    ការបោះឆ្នោតជ្រើសរើសនាយកប្រតិបត្តិទីក្រុងហុងកុងថ្មី ដំបូងឡើយត្រូវរៀបចំកាលពីថ្ងៃទី២៧ ខែមីនា តែត្រូវបានលើកពេលដើម្បីទុកឱកាសឱ្យ រដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹង COVID-19 ដែលបានចម្លងជំងឺដល់ប្រជាជនហុងកុងជាង ៧.៤លាននាក់ហើយ។ លោកស្រី Carrie Lam មិនបាន បញ្ជាក់លម្អិតពីមូលហេតុនៃការសម្រេចចិត្តរបស់លោកស្រីនោះទេ ដោយគ្រាន់តែនិយាយថាលោកស្រីបានពិគ្រោះជាមួយគ្រួសារហើយពួកគេ ក៏គិតដែរថាវាដល់ពេលហើយដែលលោកស្រីត្រូវត្រឡប់ទៅផ្ទះវិញ។

    គួរបញ្ជាក់ថា កាប្រកាសរបស់លោកស្រី Carrie Lam កើតមានឡើងបន្ទាប់ពីនាយកប្រតិបត្តិស្ដីទីក្រុងហុងកុង លោក John Lee ត្រូវបានគេរាយការណ៍ថាមានផែនការលាលែងចេញពីតំណែង ដើម្បីចូលរួមក្នុងការបោះឆ្នោតប្រជែងជំនួសតំណែងរបស់លោកស្រី ជាមេដឹកនាំ ទីក្រុងហុងកុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ