• រថយន្តក្រុងកិនបុរសម្នាក់ស្លាប់ភ្លាមៗ ខណ:ជិះម៉ូតូទាក់ដៃចង្កូត ជាមួយម៉ូតូកង់៣

    ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវទាក់ដៃចង្កូត ជាមួយរឺម៉កដួលត្រូវឡានក្រុងកិ.នស្លា.ប់មួយរំពេច នៅនឹងកន្លែងកើតហេតុ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវចោមចៅ (ហៅផ្លូវវេស្រេង) ភូមិដំណាក់ធំប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់C125 ពណ៌ខ្មៅពាក់ផ្លាកលេខកណ្ដាល 1AG-8087 ធ្វើដំណើរតាមផ្លូវចោមចៅទិសដៅលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវក៏ទាក់ដៃចង្កូត ជាមួយកង់បីឥណ្ឌា ដែបត់ស្របគ្នាបណ្ដាលឲ្យដួលម៉ូតូជនរងគ្រោះ ខណៈពេលនោះមានរថយន្តក្រុងដឹកអ្នកដំណើរ របស់សាលារាជធានីភ្នំពេញ ពាក់ស្លាកលេខរដ្ឋ 37 3-0129 មកពីក្រោយជ្រុលកិ.នជនគ្រោះបែកក្បាលស្លា.ប់មួយរំពេច នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តក្រុង ចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ជួយសម្រួលចរាចរណ៍ ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនូវជំនាញ ការិយាល័យចរាចរណ៍ក្រុង រងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ