• លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យស្តីអំពីនិតិវិធីថ្មី សម្រាប់ការទូទាត់ប្រាក់ដើម្បីទិញឧស្ម័នរុស្ស៊ីជាប្រាក់រូប្ល ចាប់ពីថ្ងៃទី០១ ខែមេសាតទៅ

    (មូស្គូ)៖ លោក ពូទីន នៅថ្ងៃព្រហស្បតិ៍នេះបានចុះហត្ថលេខាលើក្រឹត្យស្តីពីនីតិវិធីថ្មី សម្រាប់ការទូទាត់ប្រាក់សម្រាប់ទិញឧស្ម័នរុស្ស៊ី ជាមួយបណ្តាប្រទេសដែលមិនមែនជាមិត្ត ជាប្រាក់រូប្លរុស្ស៊ីចាប់ពីថ្ងៃទី ០១ខែមេសាតទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

    ច្បាប់ថ្មីកំណត់ថា បណ្តាប្រទេសដែលមិនមែនជាមិត្ត ត្រូវតែបើកគណនីនៅក្នុងធនាគាររុស្ស៊ីដើម្បីទិញឧស្ម័នពីទីក្រុងម៉ូស្គូ ដោយអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

    កិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នបច្ចុប្បន្ននឹងត្រូវលុបចោល ប្រសិនបើអ្នកទិញមកពីប្រទេសមិនមែនជាមិត្ត មិនបានបំពេញលក្ខខណ្ឌបង់ប្រាក់ថ្មីនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ