• CEO របស់ Intel រកចំណូលបាន ១,៧១១ដងច្រើនជាងបុគ្គលិកក្រុមហ៊ុនជាមធ្យមក្នុងឆ្នាំ២០២១

    (បរទេស)៖ យោងតាមឯកសារបទប្បញ្ញត្តិបានបង្ហាញថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Intel លោក Pat Gelsinger រកប្រាក់ចំណូលបានរហូតដល់ ១,៧១១ដង ច្រើនជាងបុគ្គលិកជាមធ្យមនៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក ដោយប្រើរយៈពេលត្រឹមតែ ១១ខែប៉ុណ្ណោះ ចាប់តាំពីលោកបានចូលរួមនៅក្នុងខែកុម្ភៈ កាលពីឆ្នាំមុន។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

    បើប្រៀបធៀបទៅនឹងលោក Gelsinger ដោយកាលពីជំនាន់អតីតនាយកប្រតិបត្តិលោក Bob Swan អាចរកបានត្រឹមតែចំនួន ២១៧ ដងដែលច្រើនជាងបុគ្គលិករបស់ Intel ជាមធ្យមប៉ុណ្ណោះកាលពីឆ្នាំ២០២០ កន្លងទៅ។

    ទន្ទឹមនឹងការកើនឡើងនេះលោក Pat Gelsinger រកចំណូលបាន ១៧៨.៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងរង្វាន់ភាគហ៊ុនបង្កើតបានជិត ៧៩ភាគរយនៃប្រាក់សំណងសរុបរបស់លោក ដែលមានទំហំខ្ពស់ជាងប្រាក់បៀវត្សកាលពីឆ្នាំ២០២០ របស់លោក Bob Swan ប្រហែល ៦៩៨ភាគរយ។ ខណៈដែរក្រុមហ៊ុន Intel ក៏បានស្នើឱ្យម្ចាស់ភាគហ៊ុនមានការបោះឆ្នោតគាំទ្រសំណងរបស់នាយកប្រតិបត្តិរបស់ខ្លួននៅឯកិច្ចប្រជុំប្រចាំឆ្នាំដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

    ដោយឡែកកាលពីដើមខែនេះ ក្រុមហ៊ុន Intel បានដាក់ចេញនូវព័ត៌មានលម្អិតដំបូងនៃផែនការវិនិយោគ ៨៨ ពាន់លានដុល្លារអាមេរិក ដែលលាតសន្ធឹងលើប្រទេសចំនួន ៦ នៃសហភាពអឺរ៉ុប រួមទាំងការវិនិយោគដ៏ធំនៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។

    គួរជម្រាបដែរថា សំណងរបស់លោក Gelsinger រួមបញ្ចូលទាំងពានរង្វាន់សមធម៌ថ្មីដែលជួលម្តងដែលមានតម្លៃគោលដៅប្រហែល ១១០ លានដុល្លារអាមេរិកឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ