• ឆាប់ៗនេះ Instagram នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឆ្លើយតបទៅលើ Stories ជាមួយសារសម្លេងបាន ដោយលែងពិបាកដូចមុនទៀតហើយ

    (បរទេស)៖ ថ្មីៗនេះ Instagram បានដាក់ចេញនូវសមត្ថភាពមុខងារថ្មីក្នុងការ React ទៅលើ Stories។ ដោយមុខងារទាំងនោះនឹងអាចប្រើបានសម្រាប់ Android ទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ iOS ទូទាំងពិភពលោកផងដែរ។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

    ប្រភពពីលោក Alessandro Paluzzi បានបង្ហោះនៅលើ Twitter បានឱ្យដឹងថា បណ្តាញសង្គមរូបភាពដែលគ្រប់គ្រងដោយ Meta Platform Inc កំពុងតែធ្វើការទៅលើវិធីថ្មី ២បន្ថែមទៀតដែលផ្តោតលើការឆ្លើយតបទៅនឹង Stories ដោយជំហានទីមួយនោះគឺរូបភាព និងទីពីរជាមួយនឹងសារជាសម្លេង។ ចំពោះមុខងារទាំងនេះ គឺកំពុងតែដំណើរការ ហើយនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។

    មួយវិញទៀតលោកក៏បានបង្ហាញបន្ថែមដែរថា Instagram ក៏កំពុងតែផ្តោតទៅលើមុខងារពិសេសមួយទៀតដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុច Like ទៅលើ Stories បានថែមទៀតផង។

    ទន្ទឹមនឹងការឆ្លើយតបទៅលើ Stories តាមរយៈសារជាសម្លេងអាចមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលមិនចង់វាយសារ ហើយវានឹងក្លាយជាដំណើរការដ៏ងាយស្រួលបំផុតមួយ ជំនួសឱ្យការចុចទៅលើ Profile អ្នកប្រើប្រាស់ដើម្បីផ្ញើសារបន្ទាប់ពីមើល Stories របស់ពួកគេរួច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ