• ប៉ូលិសសិង្ហបុរី ចាប់ខ្លួនមនុស្ស ៣៥នាក់ ជុំវិញករណីឆបោក គិតជាទឹកប្រាក់ជាង ២២លានដុល្លារ ក្រោមរូបភាពវិនិយោគ

    (សិង្ហបុរី)៖ ប៉ូលិសសិង្ហបុរី នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាពួកគេបានចាប់ខ្លួនមនុស្ស ៣៥នាក់ នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយមានរយៈពេល ៤ថ្ងៃ ប្រឆាំងនឹងករណីឆបោកមានជាប់ពាក់ព័ន្ធនឹងប្រាក់ជាង ៣១លានដុល្លារសិង្ហបុរី ឬស្មើនឹង ២២.៨៣លានដុល្លារអាមេរិក។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២។

    នៅក្នុងចំណោមមនុស្សទាំង៣៥នាក់ខាងលើដែលត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានបុរស ២៩នាក់ និងស្ត្រី ៦នាក់ដែលមានអាយុចន្លោះពី១៦ ដល់៦៦ឆ្នាំ។ ប៉ូលិសសិង្ហបុរីបានបញ្ជាក់បន្ថែមដូច្នេះថា «គិតជាសរុបមានមនុស្ស ២៥៥នាក់បានចូលរួម និងជួយដល់ការស៊ើបអង្កេតលើ ជនសង្ស័យមានជាប់ទាក់ទងនឹងការឆបោកច្រើនជាង ១,២០០ករណីដែលគិតជាទឹកប្រាក់ ៣១លានដុល្លារសិង្ហបុរី»។

    គួរបញ្ជាក់ថា បើតាមប៉ូលិសសិង្ហបុរី, ជនរងគ្រោះភាគច្រើនត្រូវបានគេល្បួងឱ្យចូលរួមក្នុងការវិនិយោគតាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដោយ ជនឆបោកបានអះអាងថាពួកគេនឹងផ្ទេរប្រាក់ចំណេញតាមគណនីធនគាររបស់ជនរងគ្រោះ និងការបោកប្រាស់ជួយរកការងារឱ្យជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ