• ប្រធានាធិបតីអាមេរិក និងមេដឹកនាំអង្គការ NATO បើកកិច្ចប្រជុំកំពូលជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន

    (ប្រ៊ុចសែល)៖ ប្រធានាធិបតីអាមេរិក លោក Joe Biden និងសម្ពន្ធមិត្តលោកខាងលិចបានបើកកិច្ចប្រជុំកំពូលលើកដំបូង ក្នុងចំណោមកិច្ចប្រជុំកំពូលទាំងបីនៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្តោតលើការបង្កើនការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ជុំវិញបញ្ហាសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

    លោក Biden និងមេដឹកនាំណាតូផ្សេងទៀតបានជួបប្រជុំគ្នានៅទីស្នាក់ការរបស់អង្គការណាតូ ជាទីដែលពួកគេបានថតរូបដើម្បីសម្គាល់ពីកិច្ចប្រជុំបន្ទាន់ មុនពេលបិទទ្វារដើម្បីបើកកិច្ចប្រជុំកំពូល ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលជាច្រើនម៉ោង។

    គួរបញ្ជាក់ថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍នេះ រដ្ឋធានីការទូតរបស់អឺរ៉ុបនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបន្ទាន់របស់អង្គការណាតូ ក៏ដូចជាកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសឧស្សាហកម្ម G7 និងសហភាពអឺរ៉ុបដែលមានសមាជិកទាំង ២៧ផងដែរ។ លោក Biden នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំទាំងបី ដោយគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃថ្ងៃនោះ។

    លោក Biden នឹងជំរុញសម្ពន្ធមិត្តឱ្យដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លា់ក់ចុះយ៉ាងខ្លាំង ដោយទណ្ឌកម្មអន្តរជាតិសម្រាប់រយៈពេលបួនសប្តាហ៍កន្លងមកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ