• Man United កំពុងពិចារណាខ្សែប្រយុទ្ធ Abraham នៅរដូវក្តៅអាចមកស្នងតំណែង Ronaldo

    (មេនឆេស្ទើ)៖ របាយការណ៍មួយបានឲ្យដឹងថា ក្លិប Manchester United ស្ថិតក្នុងលីគអង់គ្លេស Premier League កំពុងមានការពិចារណាមួយចំពោះខ្សែប្រយុទ្ធ Tammy Abraham ដែលកំពុងលេងឲ្យក្លិប AS Roma នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។ នេះបើតាមការឲ្យដឹងពីប្រភព Manchester Evening News នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

    ប្រភពខាងលើក៏បានបង្ហាញថា តាមរយៈការពិចារណារបស់បិសាចក្រហម ចំពោះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Abraham អាចក្លាយជាជម្រើសស្នងតំណែងពី Cristiano Ronaldo ខណៈអតីតខ្សប្រយុទ្ធ Chelsea រូបនេះបានចុះកិច្ចសន្យាជាអចិន្ត្រៃយ៍ជាមួយក្លិបអ៉ីតាលី Roma កាលពីរដូវកាលមុន ដែលមិនមានអ្វីប្លែកនោះទេសម្រាប់គេជាមួយក្លិបនេះ។

    បច្ចុប្បន្ន Abraham បានលេង ៤០ប្រកួតហើយជាមួយ Roma ជាមួយការរកបាន ២៣គ្រាប់ និងបញ្ជូលបាល់បាន ៤លើកជាបណ្តោះអាសន្នផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ