• រុស្ស៊ី អាមេរិក និងអង់គ្លេស យកវេទិកា UN ចោទគ្នាទៅវិញទៅមក ជុំវិញអាវុធគីមី នៅអ៊ុយក្រែន

    (យូអិន)៖ រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅថ្ងៃអង្គារនេះបានចោទប្រកាន់គ្នាទៅវិញទៅមក នៅឯអង្គការសហប្រជាជាតិ ជុំវិញលទ្ធភាពនៃការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនមានភាគីណាមួយបង្ហាញភស្តុតាងនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

    ការចោទប្រកាន់គ្នាខាងលើបានកើតឡើង នៅឯកិច្ចប្រជុំបិទទា្វរនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់ថាកងទ័ព អ៊ុយក្រែនមានបំណងធ្វើឱ្យលេចធ្លាយសារធាតុអាម៉ូញាក់ ដើម្បីទម្លាក់កំហុសលើកងទ័ពរុស្ស៊ី។ អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំ UN លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បានអះអាងថាកងទ័ពរុស្ស៊ីមិនដែលមានបំណង ឬក៏បើកការវាយប្រហារលើគោលដៅដែលមានស្ដុកទុកសារធាតុគីមីនៅក្នុង ប្រទេសអ៊ុយក្រែននោះឡើយ។ ប៉ុន្តែលោកថា គឺក្រុមអ្នកជាតិនិយមជ្រុលអ៊ុយក្រែនទៅវិញទេ ដែលចង់ទម្លាក់កំហុសលើរុស្ស៊ី។

    គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលរុស្ស៊ីលើកឡើងពីអាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទថានេះគ្រាន់តែជាលេសដែលរុស្ស៊ីចង់ប្រើអាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងវិញទៀត មកទល់ពេលនេះ មិនទាន់មានភាគីណាមួយបង្ហាញភស្តុតាងដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួនឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ