• Rafael Nadal នឹងអវត្តមានពីការប្រកួត ៦សប្តាហ៍ ជាមួយនឹងបាក់ឆ្អឹងជំនី ដោយសារប្រើកម្លាំងហួសហេតុ

    (ម៉ាទ្រីដ)៖ កីឡាករវាយតេន្នីសអាជីព Rafael Nadal បានទទួលរងការបាក់ឆ្អឹងជំនី ដោយសារតែការប្រើកម្លាំងហួសកម្រិត ហើយនឹងត្រូវអវត្តមានពីការប្រកួត រហូតដល់ ៦សប្តាហ៍។ នេះបើតាមក្រុមរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

    Nadal ជាម្ចាស់ពានរង្វាន់វាយឯកត្តជនក្នុងកម្រិត Grand Slam ចំនួន ២១លើកនោះបានអះអាងថា មានបញ្ហាឈឺទ្រូងនៅអំឡុងពេលលោកឆ្ពោះទៅកាន់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ATP 1000 នៅព្រឹត្តិការណ៍ Indian Wells នារដ្ឋ California សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

    នៅពេលទៅដល់អេស្ប៉ាញនាថ្ងៃអង្គារ Nadal បានទៅជួបក្រុមវេជ្ជបណ្ឌិតរបស់លោកនៅទីក្រុង Barcelona ហើយការពិនិត្យបានបង្ហាញថា «បានបាក់ឆ្អឹងជំនីទី៣ ផ្នែកខាងឆ្វេងនៃទ្រូង»។

    ការរងរបួសរបស់លោក Nadal បានកើតឡើងនៅអំឡុងពេលការទទួលជ័យជម្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣សិតលើកីឡាកររួមជាតិវ័យជំទង់ Carlos Alcaraz ប៉ុន្តែលោកនៅតែប្រកួតវគ្គផ្តាច់ព្រ័ត្រដែលលោកបានចាញ់ក្រោមថ្វីដៃកីឡាករម្ចាស់ផ្ទះ Taylor Fritz ដែលជាការចាញ់លើកដំបូងរបស់លោក ក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះ ២០លើកជាប់ៗគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ