• រុស្ស៊ី ដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាព ឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ជប៉ុន

    (តូក្យូ)៖ រុស្ស៊ីបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចចរចាស្ដីពីសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន និងបានបញ្ឈប់គម្រោងសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹង ជម្លោះជុំវិញទីប្រជុំកោះគូរីល (Kuril) ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ប្រឆាំងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

    រុស្ស៊ី និងជប៉ុន មិនទាន់ចុះហត្ថលេខាផ្លូវការណាមួយជាមួយគ្នាទេ នៅក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ដោយសារតែភាពជាប់គាំងលើការ ប្រទាញប្រទង់អះអាងកាន់កាប់ទីប្រជុំកោះគូរីល ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «នៅក្រោមស្ថានភាពបច្ចុប្បន្ន រុស្ស៊ីមិនមានបំណងបន្តកិច្ចចរចា ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពនោះទេ ដោយសារតែជប៉ុនបានប្រកាន់ជំហរអមិត្តដោយបើកចំហ និងព្យាយាមបំផ្លាញផលប្រយោជន៍នៃ ប្រទេសរបស់យើង»។

    ប៉ុន្តែ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថាវាជារឿង អយុត្តិធម៌ និងមិនអាចទទួលយកបានទាំងស្រុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ