• Samsung ត្រូវបានគេរាយការណ៍ថានឹងបញ្ជាទិញបន្ទះអេក្រង់សម្រាប់ Galaxy Z Flip 4 ច្រើនជាង ៦០ភាគរយនៃម៉ូដែលមុន

    (បរទេស)៖ ថ្មីៗនេះរបាយការណ៍មួយដែលចេញពី Ross Young ដែលជានាយកប្រតិបត្តិ (CEO) នៃ Display Supply Chain Consultants (DSCC) បានបង្ហោះនៅលើ Twitter ថា ក្រុមហ៊ុន Samsung Display រំពឹងថា នឹងទទួលបានការបញ្ជាទិញអេក្រង់ស្មាតហ្វូនច្រើនជាងមុនសម្រាប់អ្នកស្នងតំណែង Galaxy Z Flip3 នៅឆ្នាំនេះ។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

    យោងតាមប្រភព Ross Young បានឲ្យដឹងថាក្រុមហ៊ុន Samsung Display នឹងចាប់ផ្តើមនាំចេញបន្ទះអេក្រង់ទាំងនេះឱ្យបានឆាប់ត្រឹមខែមេសា ខណៈដែលការនាំចេញបន្ទះអេក្រង់នៅឆ្នាំនេះ គេរំពឹងថានឹងកើនឡើងខ្ពស់ជាង ៦០ភាគរយ ដែលមានចំនួនរហូតដល់ទៅ ៨.៧លានគ្រឿង ដែលមានចំនួនច្រើនជាងអេក្រង់ដំបូងរបស់ Samsung Display សម្រាប់ Galaxy Z Flip3 ក្នុងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែ ៥.១លានគ្រឿងប៉ុណ្ណោះ។

    ម្យ៉ាងវិញទៀត នៅឆ្នាំនេះ Samsung ត្រូវបានគេរំពឹងថា នឹងបញ្ជេញស្មាតហ្វូនអេក្រង់បត់ច្រើនជាងឆ្នាំមុនៗ ក៏ប៉ុន្តែ Samsung ប្រហែលជាអាចនឹងផ្តោតទៅលើការផលិត Galaxy Z Flip4 ច្រើនជាង Galaxy Z Fold4 ដែលទំនងជាដោយសារតែទំហំរ និងតម្លៃរបស់វា អាចនឹងដំណើរការនៅក្នុងទីផ្សារបានច្រើនជាង។

    គួរជម្រាបដែរថា ជារៀងរាល់ឆ្នាំកន្លងទៅ រាល់ជំនាន់បន្តបន្ទាប់នៃអេក្រង់បត់ Z របស់ Samsung បានប្រែក្លាយទៅជាការពេញនិយមជាលំដាប់ រួមជាមួយនឹងការកែប្រែថ្មីៗជានិច្ច។ ហើយសម្រាប់ចំណុចពិសេសរបស់ម៉ូដែលមុនៗវិញដូចជា Galaxy Z Flip2 និង Z Fold 2 បានរំលេចចំណុចប្រទាក់ក្រឡាគ្នា ហើយដូចគ្នាទៅនឹង Z Flip3 5G និង Z Fold3 គឺធន់នឹងទឹកទាំងស្រុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ