• Apple បញ្ចេញ iOS ជំនាន់ថ្មី ដែលអនុញ្ញាតឱ្យដោះសោជាមួយមុខងារ Face ID មិនចាំបាច់ដោះម៉ាស

    (បរទេស)៖ ទីបំផុត Apple បានបញ្ចេញ iOS 15.4 និង iPad OS 15.4 ដល់អ្នកប្រើប្រាស់ទាំងអស់ហើយ រួមជាមួយនឹងការអាប់ដេតកម្មវិធីនេះ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោះសោទូរស័ព្ទ iPhone របស់ពួកគេដោយប្រើ Face ID នៅពេលពាក់ម៉ាស។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

    មុខងារពិសេសជាងគេដែលអ្នកប្រើប្រាស់ទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺមុខងារ Face ID ដែលអាចដោះសោរនៅពេលពាក់ម៉ាស់បាន ដែលកន្លងទៅ Apple ធ្លាប់បានទម្លាក់ឱ្យអ្នកប្រើប្រាស់ iOS 15.4 ជំនាន់សាកល្បង ប៉ុន្តែមកទល់ពេលនេះ Apple បានបញ្ជេញជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្នាហើយ តែគួរឱ្យស្តាយគឺមានសម្រាប់តែ iPhone 12 ឡើងទៅប៉ុណ្ណោះ។ សម្រាប់អ្នកដែលប្រើប្រាស់ម៉ូដែលដែលទាបជាងនេះគឺមិនទទួលបានកំណែអាប់ដេតថ្មីនោះទេ។

    មុខងារសំខាន់មួយទៀតនៅលើ iPad OS 15.4 ក៏បាននាំយកមុខងារ Universal Control មកជាមួយដែល ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់កុំព្យូទ័រ Mac និង iPad អាចបញ្ជាឧបករណ៍ទាំងពីរនេះបានដោយប្រើប្រាស់ Mouse និង Keyboard តែមួយ។

    លើសពីនេះ កំណែអាប់ដេតថ្មី iOS 15.4 និង iPad OS 15.4 ជំនាន់ថ្មីក៏បាននាំយក emoji ថ្មីៗមកជាច្រើន ហើយមិនតែប៉ុណ្ណោះក៏បានពង្រឹងទៅលើសមត្ថភាព Siri ឱ្យកាន់តែប្រសើរជាងមុន ក៏ដូចជាពង្រឹងបន្ថែមទៅលើមុខងារជាច្រើននៅក្នុង iPhone បន្ថែមទៀត។

    គួរជម្រាបដែរថា Apple ក៏បានបញ្ចេញ Watch OS 8, Mac OS Monterey 12.3, Tv OS 15.4, និង Home Pod Software 15.4 មកផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ