• ក្រុមហ៊ុន Pfizer នឹងបន្តផ្គត់ផ្គង់ឱសថទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងបញ្ឈប់ការតេស្តសាកល្បងថ្មី

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងរក្សាការផ្គត់ផ្គង់ឱសថមនុស្សធម៌ដល់ប្រទេសរុស្ស៊ី ប៉ុន្តែនឹងមិនចាប់ផ្តើមការតេស្តសាកល្បងថ្មីនៅក្នុងប្រទេសនេះទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០២២។

    ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ព្រមទាំងនិយតករផ្សេងទៀត ដើម្បីផ្លាស់ទីកន្លែងសម្រាប់តេស្តថ្នាំរបស់ពួកគេ ទៅក្រៅប្រទេសរុស្ស៊ី។ ប៉ុន្តែនឹងបន្តផ្តល់វ៉ាក់សាំងដល់អ្នកជំងឺដែលបានចុះឈ្មោះក្នុងការសិក្សារួច។

    ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ការបញ្ឈប់ដោយស្ម័គ្រចិត្តចំពោះនាំចូលឱសថទៅកាន់ប្រទេសរុស្ស៊ីនឹងជា «ការរំលោភដោយផ្ទាល់លើគោលការណ៍ជាមូលដ្ឋានរបស់ក្រុមហ៊ុន ក្នុងការផ្តល់អាទិភាពដល់អ្នកជំងឺ»។

    របាយការណ៍បានបន្ថែមថា ការបញ្ចប់ការផ្តល់ឱសថ រួមទាំងថ្នាំជំងឺមហារីក ឬសរសៃឈាមបេះដូង នឹងបណ្តាលឱ្យអ្នកជំងឺរងទុក្ខវេទនា និងអាចបាត់បង់ជីវិត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ