• Elon Musk បានស្នើឱ្យចៅក្រមធ្វើការបញ្ចប់ការស៊ើបអង្កេតពីសំណាក់ SEC

    (បរទេស)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk នៅថ្ងៃទី០៨ មីនា ម្សិលមិញនេះបានស្នើសុំចៅក្រមសហព័ន្ធឱ្យបញ្ចប់កិច្ចព្រមព្រៀងឆ្នាំ២០១៨ របស់លោកជាមួយនិយតករមូលបត្រកំពូលរបស់សហរដ្ឋអាមេរិកដែលទាមទារឱ្យមានការពិនិត្យមើលលើ Twitter មួយចំនួនរបស់លោកដែលត្រូវបានត្រួតពិនិត្យដោយមេធាវី។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

    លោក Musk ក៏បានស្នើឱ្យចៅក្រមរារាំងដីការរបស់គណៈកម្មការមូលបត្រអាមេរិក (SEC) ដែលបានស្នើសុំកំណត់ត្រានៃការអនុម័តជាមុននៃការស្ទង់មតិតាមរយៈ Twitter ដែលលោកបានធ្វើឡើងក្នុងខែវិច្ឆិកា ស្តីពីសក្តានុពលលក់ភាគហ៊ុនមួយចំនួនរបស់លោក។

    ទន្ទឹមនឹងនេះមេធាវីរបស់ Musk បានលើកឡើងថា អនុក្រឹត្យស្តីពីការយល់ព្រមឆ្នាំ២០១៨ ដោះស្រាយការចោទប្រកាន់ទៅលើការក្លែងបន្លំមូលបត្ររបស់ SEC មិនគួរអនុញ្ញាតឱ្យមាន «ការស៊ើបអង្កេត និងការស៊ើបអង្កេតដោយគ្មានដែនកំណត់» ទៅលើនាយកប្រតិបត្តិរូបនេះនោះទេ។

    ដោយឡែកការស៊ើបអង្កេតរបស់និយតករគឺផ្តោតលើប្រតិបត្តិការដែលបានកើតឡើងមុនពេល Elon Musk ធ្វើការស្ទង់មតិអ្នកតាមដាន Twitter របស់លោកថាតើលោកគួរតែលក់ភាគហ៊ុន ១០ភាគរយនៅក្នុងក្រុមហ៊ុនដែរឬទេ ខណៈដែល SEC កំពុងពិនិត្យមើលថាតើច្បាប់នៃការជួញដូរខាងក្នុងណាមួយត្រូវបានរំលោភឬអត់នោះ។

    ជម្លោះរវាង SEC និង Elon Musk បានចាប់ផ្តើមនៅពេលដែលមេធាវីរបស់លោក Musk បានប្រាប់តុលាការសហព័ន្ធថា SEC កំពុងកំណត់គោលដៅទៅលើ Musk និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាមួយនឹង «ការស៊ើបអង្កេតមិនឈប់ឈរ» ដោយសារតែនាយកប្រតិបត្តិគឺជា «អ្នករិះគន់រដ្ឋាភិបាលដោយពាក្យសម្តី»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ