• រុស្ស៊ីអះអាងថា អាមេរិកបានផ្តល់មូលនិធិដល់ការស្រាវជ្រាវអាវុធជីវសាស្ត្រនៅអ៊ុយក្រែន

    (ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទផ្តល់មូលនិធិដល់ការស្រាវជ្រាវ សម្រាប់បង្កើតអាវុធជីវសាស្ត្រ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូបង្កើនការប្រយុទ្ធរបស់ខ្លួន ដើម្បីដណ្តើមយកទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

    ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា «គោលបំណង នៃការស្រាវជ្រាវអាវុធជីវសាស្ត្រដែលផ្តល់មូលនិធិដោយមន្ទីរបញ្ចកោណអាមេរិកក្នុងប្រទេសអ៊ុយក្រែន គឺដើម្បីបង្កើតយន្តការមួយ សម្រាប់ការរីករាលដាលនៃភ្នាក់ងារបង្ករោគដ៏អាក្រក់»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ