• WHO៖ មន្ទីរសម្ភពមួយក្នុងចំណោមមន្ទីរពេទ្យចំនួន១៨ទៀតនៅអ៊ុយក្រែន ត្រូវបានរងការវាយប្រហារតាមផ្លូវអាកាស

    (កៀវ)៖ ការវាយប្រហារតាមផ្លូវអាកាសទៅលើមន្ទីរសម្ភពមួយក្នុងទីក្រុងឆ្នេរសមុទ្រ Mariupol បានធ្វើឱ្យស្ត្រីដែលកំពុងរង់ចាំសម្រាលកូនរងរបួស និងទារកមួយចំនួនបានកប់នៅក្រោមគំនរបាក់បែក ខណៈដែលកងកម្លាំងរុស្ស៊ីបានបង្កើនការឡោមព័ទ្ធទីក្រុងនានារបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

    អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីពីរសប្តាហ៍មុន ឥឡូវនេះ មានមន្ទីរពេទ្យចំនួន១៨កន្លែងហើយត្រូវបានរងការវាយប្រហារ។

    ចំណែកមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារនៅអគារវេជ្ជសាស្ត្រមួយក្នុងទីក្រុង Mariupol បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៧នាក់រងរបួស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ