• មនុស្ស៤នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធ្ងន់ ២គ្រឿងបុកគ្នា នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

    (ស្វាយរៀង)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តដឹកកុងតឺន័រ បុកជាមួយ រថយន្តហ៊ីយ៉ាន់ដាយ ដឹកឡាំងក្រដាស ក្នុងទិសដៅផ្ទុយគ្នា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បណ្តាលឱ្យរថយន្តដឹកឡាំងក្រដាស ខ្ទាតប៉ើងថយក្រោយ ក្រឡាប់សង្កត់ពីលើម៉ូតូ អ្នកដំណើរកំពុងធ្វើដំណើរពីខាងក្រោយ នៅលើចំណុចផ្លូវជាតិលេខ១ ភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

    បើតាមសមត្ថកិច្ចជំនាញនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចចរាចរណ៍នេះគឺបណ្តាលមកពីរថយន្តកុងតឺន័រ និងរថយន្តហ៊ីយ៉ាន់ដាយ បុកគ្នាហើយខ្ទាតត្រូវម៉ូតូ ចំនួនពីរគ្រឿង បណ្ដាលឱ្យមនុស្ស រងរបួសធ្ងន់៤នាក់ អ្នកបើកបររថយន្ត២នាក់ និងអ្នកបើកបរ ម៉ូតូ ២នាក់ ហើយបច្ចុប្បន្នពួកគេបានត្រូវបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

    សមត្ថកិច្ច ជំនាញ បានអះអាងថា មូលហេតុគឺបណ្ដាលមកពីរថយន្ត ហ៊ីយ៉ាន់ដាយ វ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ