• ក្រុមហ៊ុន Western Union ប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបេឡារ៉ុស

    (កៀវ)៖ ក្រុមហ៊ុនផ្ទេរ និងទូទាត់សាច់ប្រាក់អន្តរជាតិ Western Union ប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបេឡារ៉ុស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅមុននេះបន្តិចនាថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២។

    ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានចូលរួមក្នុងការពិភាក្សាយ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីឈានដល់ការសម្រេចចិត្តបែបនេះ។

    ទន្ទឹមនឹងនោះ ក្រុមហ៊ុន Western Union ក៏បានឲ្យដឹងទៀតថា សម្រាប់សប្តាហ៍កន្លងមកនេះ ក្រុមការងាររបស់ពួកគេបាននិងកំពុងធ្វើការដើម្បីជួយដល់អតិថិជនអ៊ុយក្រែន ដោយក្នុងនោះមានទាំងការបរិច្ចាគផ្នែកមនុស្សធម៌ និងផ្តល់សេវាផ្ទេរប្រាក់ដោយមិនគិតថ្លៃជូនប្រជាជនអ៊ុយក្រែនទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ