• ចិន បានក្លាយជាប្រទេសឈានមុខគេ លើពិភពលោកក្នុងការការនាំចេញរថយន្តអគ្គីសនី

    (បរទេស)៖ ប្រទេសចិនជាទីផ្សារដ៏ធំបំផុតមួយដែលបាននាំចេញរថយន្តអគ្គីសនីបានជិត ៥០០,០០០ គ្រឿងនៅក្នុងឆ្នាំ២០២១ ដែលវាគឺជាចំនួនដ៏ច្រើនបើធៀបទៅនឹងប្រទេសផ្សេងទៀតនៅក្នុងពិភពលោក ខណៈដែលមួយផ្នែកធំនៃតួរលេខនេះបានមកពីការលក់នៅប៉ែកអ៊ឺរ៉ុប និង អាស៊ីអាគ្នេយ៍។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

    យោងតាមរដ្ឋបាលគយប្រទេសចិនបានឱ្យដឹងថា ចំនួនរថយន្តអគ្គីសនីដឹកអ្នកដំណើរដែលបាននាំចេញក្នុងឆ្នាំ២០២១ បានកើនឡើង ២.៦ដង ដែលមានចំនួនរហូតដល់ទៅ ៤៩៩,៥៧៣ គ្រឿង។ ដោយឡែកការនាំចេញរថយន្តអគ្គីសនីរបស់ប្រទេសចិនទៅកាន់អ៊ឺរ៉ុបបានកើនឡើង ៥ដង និងមានចំនួន ២៣០,០០០ គ្រឿង ដោយតំបន់នេះបានស្រូបយកពាក់កណ្តាលនៃការនាំចេញរថយន្តអគ្គីសនីសរុបរបស់ប្រទេសចិន។

    មួយវិញទៀត ប្រទេសចិនមានចំណែកទីផ្សារ ៦០ភាគរយនៃផលិតកម្មរថយន្តអគ្គីសនីទូទាំងពិភពលោក ហើយក៏កំពុងក្លាយជារោងចក្រគោលដៅរបស់ពិភពលោកផងដែរ។

    គួរជម្រាបដែរថា ប្រទេសចិនបានកើនឡើង ៥៧.៤ភាគរយនៃចំនួនសរុប ហើយអ៊ឺរ៉ុប និង សហរដ្ឋអាមេរិកមានចំនួន ២២ភាគរយ និង ១២ភាគរយរៀងគ្នា ខណៈដែលប្រទេសជប៉ុនមានត្រឹមតែ ០.៩ភាគរយប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ